កូរ៉េខាងត្បូង៖ រឿងរ៉ាវជីវិតមួយទទួលការចាប់អារម្មណ៍ជាខ្លាំង ដែលតារា K-Pop ដ៏ស្រស់ស្អាតម្នាក់ ត្រូវគេរាយការណ៍ថា បានធ្លាក់ខ្លួនដើរចែកចាយភេសជ្ជៈនៅតាមផ្ទះ ក្រោយពេលក្រុមចម្រៀង SPICA របស់ផលិតកម្ម B2M Entertainment ត្រូវបានរំសាយ។
នេះបើយោងតាមការចុះផ្សាយពីវេបសាយ Koreaboo របស់កូរ៉េដ៏ល្បីមួយ។
កញ្ញា Yang Ji Won បានឲ្យដឹងថា នាងគ្មានអ្វីត្រូវពឹងផ្អែកបន្ត
ក្រោយពីបានចែកផ្លូវរៀងៗខ្លួនជាមួយក្រុមចម្រៀង SPICA នាខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ។
នាងបានបន្តថា ការចែកផ្លូវនេះហើយបានជម្រុញឲ្យនាង ត្រូវស្វែងរកការងារមួយកន្លែងទៀត ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែអ្វីគ្រប់យ៉ាងមិនងាយស្រួលដូចការរំពឹងទុកនោះទេ។
ស្រីស្អាតសាច់សខ្ចីម្នាក់នេះ ចង់មិនចង់
ត្រូវដើរជាអ្នកចែកចាយភេសជ្ជៈនៅតាមផ្ទះដើម្បីរកចំណូល
មុនពេលដែលកម្មវិធីទូរទស្សន៍ដ៏ល្បីមួយប្រចាំប្រទេសកូរ៉េ ប្រកាសទទួលពាក្យប្រឡង ដើម្បីមានឱកាសក្លាយជាតារាជាថ្មីម្តងទៀត។
ដោយមានការជម្រុញលើកទឹកចិត្តពីក្រុមគ្រួសារ នាងបានសាកល្បងចូលរួមប្រឡងក្នុងកម្មវិធីនេះ។
គួរឲ្យចាប់អារម្មណ៍ ហើយជារឿងត្រេកអរមួយដែរ ដែលកញ្ញា Ji Won បានប្រឡងជាប់ដូចបំណង ហើយទទួលបានឱកាសបង្ហាញខ្លួនសាជាថ្មីក្នុងពិភពតន្រ្តី K-Pop ៕







0 comments: